google,

វិធី ៣ យ៉ាង ជួយផ្ចិតមុខប្រហោងឲ្យម៉ត់រលាងក្នុងពេលដ៏ខ្

9:07 PM Unknown 0 Comments


វិធី ៣ យ៉ាង ជួយផ្ចិតមុខប្រហោងឲ្យម៉ត់រលាងក្នុងពេលដ៏ខ្លី

ផ្តល់សិទ្ធិដោយ៖ មង្គលការ
អ្នកដែលមានស្បែកខ្លាញ់ច្រើន ជាធម្មតាតែងតែជួបនឹងបញ្ហាប្រហោងញើសធំៗ ដែលធ្វើបាត់បង់ភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួន។ កត្តានេះហើយ ដែលជុំរុញឲ្យពួកគេត្រូវបង្ខំចិត្ត ទិញផលិតផលផ្សេងដែលមានលក់នៅលើទីផ្សារមកប្រើប្រាស់។
ប៉ុន្តែដើម្បីកាត់បន្ថយចំណាយ ហើយទទួលបានឱសថដែលមានប្រសិទ្ធិភាពនោះ អ្នកអាចបង្កើតដោយខ្លួនឯងបាន។
1459734818.1
ស៊ុតស និងទឹកក្រូចឆ្មា
– អ្នកអាចបង្កើតម៉ាស់បិទមុខបែបធម្មជាតិដោយខ្លួនឯងបាន ដោយគ្រាន់តែបន្តក់ទឹកក្រូចឆ្មាពីរបីដំណក់ ជាមួយនឹងស៊ុតសពីរគ្រាប់។
– នៅពេលដែលអ្នកក្រឡុកបញ្ចូលគ្នាសព្វ សូមអនុវត្តនៅលើផ្ទៃមុខ ហើយទុករហូតទាល់តែម៉ាស់ស្ងួត។
– បន្ទាប់មកលាងមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់។
ម៉ាស់បិទមុខនេះអាចជួយបង្រួមរន្ធញើសនៅលើស្បែករបស់អ្នក, ជួយកម្ចាត់កោសិកាចាស់ៗដែលងាប់ និងជាតិខ្លាញ់ចេញពីស្បែក។
ប៉េងបោះ នឹងទឹកក្រូចឆ្មា
– ចម្រាញ់យកទឹកប៉េងបោះមួយផ្លែ និងទឹកក្រូចឆ្មា ៣ ទៅ ៤ដំណក់។
– យកសំឡីកប្បាសត្រាំនៅក្នុងល្បាយនេះ រួចជូតនៅលើផ្ទៃមុខរបស់អ្នកទុកឲ្យបាន ១០នាទី។
– ចុងក្រោយលាងសម្អាតជាមួយនឹងទឹកត្រជាក់។
ទឹកអាស៊ីតដែលបានមកពី ក្រូចឆ្មា និងប៉េងបោះ នឹងជួយកម្ចាត់ប្រេងចេញពីផ្ទៃមុខ, ជួយរឹតបន្តឹងស្បែក និងបង្រួមប្រហោងញើសធំៗផងដែរ។
ក្រូចឆ្មា នឹងទឹកម្ចាស់
– ចូរយកក្រូចឆ្មាមួយចំហៀង លាយជាមួយទឹកម្ចាស់កន្លេះកូនពែង។
– បន្ទាប់មកយកសំឡីកប្បាយ ឬកូនកន្សែងស្អាតជ្រក់ក្នុងល្បាយនេះ។
– ម៉ាស្សាលើផ្ទៃមុខរបស់អ្នកឲ្យបាន ១៥ នាទី។
– ចុងក្រោយលាងសម្អាតជាមួយនឹងទឹកត្រជាក់។
ទឹកម្ចាស់មានផ្ទុកអង់ស៊ីមដែលអាចជួយលាងសម្អាតស្បែក និងបង្រួមរន្ធញើសធំៗយ៉ាងមានប្រសិទ្ធិភាព។ ជាពិសេសប្រសិនបើអ្នកលាយជាមួយនឹងទឹកក្រូចឆ្មា ប្រសិទ្ធិភាពរបស់វាកាន់តែអស្ចារ្យ។
សូមរីករាយជាមួយនឹងស្បែកមុខថ្មីម៉ត់រលាង ជាមួយនឹងគ្រឿងផ្សំពីធម្មជាតិទាំងបីមុខខាងលើនេះ៕

You Might Also Like

0 comments: