google,

វិធី ៣យ៉ាង ​ព្យាបាលការ​ឈឺអញ្ចាញ​ធ្មេញ ​ឲ្យបាត់ភ្លាមៗ!

9:00 PM Unknown 0 Comments


វិធី ៣យ៉ាង ​ព្យាបាលការ​ឈឺអញ្ចាញ​ធ្មេញ ​ឲ្យបាត់ភ្លាមៗ!

ផ្តល់សិទ្ធិដោយ៖ មង្គលការ
បញ្ហា​អញ្ចាញ​ធ្មេញ ​គឺជា​លទ្ធផល​នៃបាក់តេរី​នៅក្នុង​អញ្ចាញ​ធ្មេញ ​ហើយវា​បណ្ដាល​ឲ្យមាន​ការ​ឈឺអញ្ចាញ​ធ្មេញ។ ​ដូច្នេះហើយ ​អ្នកគួរតែ​ចាប់ផ្ដើម​ធ្វើការព្យា​បាលវា ​នៅក្នុង​ដំណាក់​កាល​ដំបូងនេះ។
រោគសញ្ញានៃអញ្ចាញធ្មេញគឺ ការហូរឈាមនៅជុំវិញអញ្ចាញធ្មេញ, ​ហើម​អញ្ចាញ​ធ្មេញ, ​អញ្ចាញ​ធ្មេញ​ស្រកចុះ ​និងការ​រលាក​នៃអញ្ចាញ​ធ្មេញ​ផងដែរ។
ខាងក្រោមនេះ ជាឳសថមួយចំនួន មានប្រសិទ្ធភាពខ្ពស់​អាចជួយ​ព្យាបាល​បញ្ហា​នៃអញ្ចាញ​ធ្មេញ​ដំណាក់​កាល​ដំបូង ​ឲ្យជា​សះស្បើយ​បានយ៉ាង​រហ័ស។
1459745211.040420166
១. អំបិល
អំបិល ​និងទឹក​ជាដំណោះស្រាយមួយយ៉ាងល្អប្រសើរ។ ​អំបិលនេះ ​នឹងសម្លាប់​បាក់តេរី ​ដោយ​ការ​ផ្លាស់ប្ដូរ​កម្រិត ​pH ​ក្នុងមាត់​របស់អ្នក ​និងកាត់​បន្ថយ​ការហើម​ផងដែរ។
គ្រឿងផ្សំ៖
– អំបិល កន្លះស្លាបព្រាបាយ
– ទឹកក្ដៅឧណ្ហៗ ១កូនកែវ
ការណែនាំ៖
ដាក់អំបិលចូលទៅក្នុងទឹកមួយកូនកែវ និងកូរវាឲ្យរលាយសព្វល្អ។ ​រួចធ្វើការ​ខ្ពល់មាត់​របស់អ្នក ​ជាមួយ​ទឹកអំបិល​នេះ ​២ ទៅ ​៣ដង ​ក្នុងមួយថ្ងៃ។
២. ប្រេងដូង
ប្រេងដូង ជាទូទៅត្រូវបានគេយកមកប្រើជាឳសថថែរក្សាសម្រស់ ​ដោយតែ​សារធាតុ​ចិញ្ចឹម​ជាច្រើន​មាននៅ​ក្នុងវា។ ​ហើយវា​ក៏មាន​ប្រសិទ្ធ​ភាព​ផងដែរ ​ក្នុង​ដំណោះ​ស្រាយ​ដ៏ល្អ​ជាមួយ​បញ្ហា​អញ្ចាញ​ធ្មេញ​របស់អ្នក។
គ្រឿងផ្សំ៖
– ប្រេងដូង ១-២ ស្លាបព្រាបាយ
– ទឹក្ដៅ ១-២ ស្លាបព្រាបាយ
ការណែនាំ៖
ដាក់ប្រេងដូងចូលទៅក្នុងមាត់របស់អ្នក រួចធ្វើការខ្ពល់មាត់ឲ្យបានពេល ​១០ នាទី។ ​ហើយ​ស្ដោះ​វាចេញ​មកក្រៅ ​បន្ទាប់មក​លាងជម្រះ​មាត់​របស់​អ្នកជាមួយ​ទឹកក្ដៅ​ឧណ្ហៗ។
៣. ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មា គឺសម្បូរទៅដោយវីតាមីន C ហើយវាមានតួនាទីប្រឆាំង​នឹងការលាក​បាន​យ៉ាងល្អ។
គ្រឿងផ្សំ៖ 
– ទឹកក្រូចឆ្មា ១ផ្លែ
– ទឹកក្ដៅ ១កែវ
ការណែនាំ៖
លាយទឹកក្រូចឆ្មាស្រស់ ​ជាមួយ​ទឹកក្ដៅ​មួយកែវ ​ហើយលាង​ជម្រះ​មាត់​របស់អ្នក ​ឲ្យបានជា​រៀងរាល់ថ្ងៃ៕

You Might Also Like

0 comments: