google,

ស្ទឹង​សែន​ប៉ារីស​កំពុង​លិច​លង់​ដល់​ថ្នាក់​ប្រកាស​អាសន្ន​ ក្នុង​ពេល​ស្ទឹង​សែន​ស្រុក​ខ្មែរ​រីង​ស្ងួត​

8:41 PM Unknown 0 Comments

ស្ទឹង​សែន​ប៉ារីស​កំពុង​លិច​លង់​ដល់​ថ្នាក់​ប្រកាស​អាសន្ន​ ក្នុង​ពេល​ស្ទឹង​សែន​ស្រុក​ខ្មែរ​រីង​ស្ងួត​

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បារាំង និយាយថា កម្ពស់ទឹកស្ទឹងសែន ដែលហូរឆ្លងកាត់កណ្ដាលទីក្រុង ប៉ារីស ហូរហៀរចេញពីមាត់ស្ទឹង បណ្ដាលឲ្យលិចផ្លូវធ្វើដំណើរ និងហាងទំនិញទាំងឡាយនៅក្បែរមាត់ទន្លេ បង្ខំឲ្យអាជ្ញាធរបិទប្រព័ន្ធផ្លូវក្រោមដី ។
ប្រជាជននិយាយថា ពេលនេះទឹកជំនន់ បានជន់លិចផ្ទះសម្បែង ដែលទាមទារឲ្យមានការសង្គ្រោះបន្ទាន់ ហើយមនុស្សក្នុងសហគមន៍បានជួយគ្នា ដោយប្រើប្រាស់ទូកតូចៗ ដើម្បីសង្គ្រោះមនុស្សនិងទ្រព្យសម្បត្តិ ។
parisflooding
ទឹកជំនន់បង្ខំឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសចេញពីលំនៅឋាន ចំណែកសាលារៀនជាច្រើននៅភាគខាងត្បូងទីក្រុង ប៉ារីស បិទទ្វារ ហើយអាជ្ញាធរដាក់ពង្រាយទាហាន ដើម្បីជួយដល់អ្នកធ្វើដំណើរដែលជាប់នៅតាមដងផ្លូវ ។ សមាគមឧស្សាហកម្មរាយការណ៍ថា ទឹកជំនន់ធ្ងន់ធ្ងរក្នុងប្រទេស បារាំង បណ្ដាលឲ្យខាតបង់ដល់ក្រុមហ៊ុនធានារ៉ាប់រងគិតជាប្រាក់ប្រមាណ ៦៨០ លានដុល្លារ ឬ អាចច្រើនជាងនេះ ។
ប្រធានាធិបតី បារាំង លោក ហ្រ្វង់ស្វ័រ ហូឡង់ នឹងប្រកាសភាពអាសន្នក្នុងតំបន់ដែលរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ និងផែនការផ្ដល់ជំនួយសង្គ្រោះទ្រង់ទ្រាយធំ ។
ទីក្រុង ប៉ារីស បានសាងសង់ទំនប់តាមមាត់ស្ទឹងសែន ដោយបិទមិនឲ្យមនុស្សធ្វើដំណើរលើស្ពានឆ្លងស្ទឹងមួយចំនួនដែលទឹកឡើងដល់ក្រោមស្ពាន ដែលជាកម្ពស់ទឹកខ្ពស់បំផុតក្នុងរយៈពេល ៣០ ឆ្នាំ ព្រមទាំងហាមប្រាមមិនឲ្យអ្នកទេសចរប្រើប្រាស់ទូក កម្សាន្តនៅលើស្ទឹងសែន ។

You Might Also Like

0 comments: