google,

ទៀបបារាំងមួយមុខ អាចព្យាបាលជំងឺមហារីក ១២ ប្រភេទផ្សេងៗគ្នា

8:49 PM Unknown 0 Comments


ទៀបបារាំងមួយមុខ អាចព្យាបាលជំងឺមហារីក ១២ ប្រភេទផ្សេងៗគ្នា

ផ្តល់សិទ្ធិដោយ៖ មង្គលការ
ទៀបបារាំង គឺជាផ្លែឈើមួយប្រភេទដែលត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង, អាមេរិក និងតំបន់អាស៊ី។ មិនតែប៉ុណ្ណោះ តាមការស្រាវជ្រាវចុងក្រោយនេះបានរកឃើញថា ទៀបបារាំងអាចកម្ចាត់កោសិកាមហារីកដ៏សាហាវចំនួន ១២ ប្រភេទផ្សេងៗគ្នា។
1454471906.1
ទៀបបារាំងអាចព្យាបាលជំងឺមហារីកទាំង ១២ ប្រភេទ
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nebraska បានគេរកឃើញថា ទៀបបារាំងមានអំណាចបំផុតក្នុងការរារាំង និងព្យាបាលជំងឺមហារីកលំពែង, សុដន់, សួត, ថ្លើម, ក្រពេញអូវែ, មាត់ស្បូន, ពោះវៀនធំ និងជំងឺមហារីកផ្សេងទៀត។
គ្រប់គ្រងសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម
ដឹងទេ ទៀបបារាំងអាចកាត់បន្ថយសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធិភាព។ ជាមួយគ្នានេះ ស្លឹកទៀបបារាំងក៏អាចកាត់បន្ថយកម្រិតជាស្ករក្នុងឈាមផងដែរ។ ប៉ុន្តែមុននឹងទទួលទាន អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន។
ប្រឆាំងនឹងការរលាក
ទៀបបារាំងអាចបំបាត់ការឈឺចាប់, ប្រឆាំងនឹងការរលាក ហើយអាចព្យាបាលដោយគ្មានផលប៉ះពាល់អ្វីឡើយ។
អត្ថប្រយោជន៍ផ្សេងទៀត
ក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាព ស្លឹកទៀបបារាំង អាចកម្ចាត់អាការៈឈឺក្បាល និងគេងមិនលក់។ វាអាចជួយកាត់បញ្ចុះកម្តៅក្នុងរាងកាយ បង្កើនទឹកដោះរបស់អ្នកម្តាយនៅពេលសម្រាលកូន។
តើគួរតែប្រើប្រាស់យ៉ាងម៉េច?
អាស្រ័យទៅលើកត្តា អាយុ, សុខភាព និងលក្ខខណ្ឌជាច្រើនទៀតរបស់អ្នកជំងឺ។ ដូច្នេះអ្នកគួរតែទៅពិគ្រោះជាមួយនឹងអ្នកជំនាញជាមុនសិន ទើបងាយស្រួលប្រើប្រាស់ និងត្រូវទៅតាមប្រភេទនៃជំងឺរបស់អ្នក៕

You Might Also Like

0 comments: