google,

គ្រឿងផ្សំ ​៣មុខ ​កម្ចាត់​រោមមុខ​ឲ្យអស់ ​១០០ ​ភាគរយ!

9:17 PM Unknown 0 Comments

គ្រឿងផ្សំ ​៣មុខ ​កម្ចាត់​រោមមុខ​ឲ្យអស់ ​១០០ ​ភាគរយ!

ផ្តល់សិទ្ធិដោយ៖ មង្គលការ
ភាគច្រើន​ស្រ្តីទាំង​អស់​កំពុង​តែ​ប្រឈម​មុខជា​មួយ​នឹងការ​កម្ចាត់​រោម​ចេញ​នៅលើ​មុខ ​ស្ទើរតែ​គ្រប់​ពេល​វេលា។ ​អ្នកខ្លះ​ដល់​ហ៊ាន​ចំណាយ​ប្រាក់​ជាច្រើន ​ដើម្បី​ទិញ​ផលិត​ផល​យក​មក​កម្ចាត់វា ​តែ​លទ្ធផលទទួល​បាន​​មិនដូច​ការរំពឹង​ទុក​របស់​អ្នកទេ។ ​សារធាតុ​គិមី​ទាំងនេះ ​អាច​បណ្ដាល​ឲ្យមាន​ការ​ឈឺចាប់ ​និងកន្ទួល​ក្រហម​នៅលើមុខ។
សម្រាប់ហេតុផលទាំងនេះ យើងសូមផ្ដល់អនុសាសន៍ ​នូវរូបមន្ត​បុរាណ​មួយដ៏​មាន​ប្រសិទ្ធភាព ​ដែល​ត្រូវបាន​គេប្រើ​អស់​ជាច្រើន​សតវត្ស​មកហើយ​ នៅក្នុង​មជ្ឈឹម​ខាងកើត។ ​វាជា​រូបមន្ត​ធម្មជាតិ ​១០០% ​ក្នុងការ​កម្ចាត់​រោម​នៅលើមុខ​ឲ្យអស់​គ្មានសល់ ​និងមិន​បង្កឲ្យ​មានផល​ប៉ះពាល់​ដល់ស្បែក​មុខ​របស់អ្នក​ថែម​ទៀតផង។
លើពីនេះទៅទៀត វានឹងជួយស្បែកមុខរបស់អ្នកទន់ម៉ដ្ឋរលោង ​និងមាន​ពន្លឺ​ស្រស់ថ្លា ​នៃវីតាមីន ​និងសារ​ធាតុរ៉ែ​ដែលមាន​វត្តមាន​នៅក្នុង​គ្រឿងផ្សំ​នៃម៉ាស​ធម្មជាតិនេះ។
គ្រឿងផ្សំ៖
– ម្សៅអង្ករ ១ ស្លាបព្រាបាយ
– ទឹកឃ្មុំ ២ ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ២ ស្លាព្រាកាហ្វេ
ការរៀបចំ និងការប្រើប្រាស់៖
លាយគ្រឿងផ្សំទាំងអស់នៅក្នុងចានកូនចានមួយ កូរវាឲ្យបានល្អ​រហូត​ទទួល​បាន​ល្បាយ​ខាប់ៗ។ ​អនុវត្​តលាប​វានៅ​លើកន្លែង​ដែលអ្នក​ចង់កម្ចាត់​រោម​ចេញនៅ​លើផ្ទៃមុខ ​ហើយរក្សា​វាទុក​រយៈពេល ​១៥ នាទី ​ទើបលាង​សម្អាត​ចេញ​ជាមួយ​ទឹកក្ដៅ​ឧណ្ឌៗ។ ​បន្ទាប់ពី​ការព្យា​បាលនេះ ​អ្នកត្រូវ​អនុវត្ត​ប្រភេទ​គ្រែម​ថែរក្សា​ស្បែក​នៅលើ​មុខ​របស់អ្នក។ ​អនុវត្ត​នីតិវិធីនេះ​ឲ្យបាន ​២ ទៅ ​៣ ដង​ក្នុង​មួយ​សប្ដាហ៍ ​ហើយ​ត្រឹមតែ​រយៈពេល ​១ខែ អ្នកនឹង​អស់កង្វល់​ជាមួយ​បញ្ហារោម​នៅលើមុខ​របស់អ្នក​ជាររៀង​រហូត៕

You Might Also Like

0 comments: