Home
Life Style
Archive
Featured
Posts
LightShot
404 Page
About
Contact
Decor
Food
khmer Entertainments
វិធីហាត់ប្រាណ ៦ យ៉ាងមានប្រសិទ្ធភាព ធ្វើឲ្យស្រកទម្ងន់ លឿនជាងការ រត់រហូតដល់ ១០ ដង
វិធីហាត់ប្រាណ ៦ យ៉ាងមានប្រសិទ្ធភាព ធ្វើឲ្យស្រកទម្ងន់ លឿនជាងការ រត់រហូតដល់ ១០ ដង
khmer
entertainment June05
, 2016
សុខភាព
រត់ជាជម្រើសដ៏ល្អ មួយសម្រាប់ការសម្រកទម្ងន់ តែក្រុមឯកទេសមួយ ចំនួនបានប្រាប់ថាវីធីហាត់ប្រាណ ៦ យ៉ាងខាងក្រោមនេះ មានប្រសិទ្ធភាព ធ្វើឲ្យលោកអ្នកស្រកទម្ងន់លឿនជាងការរត់ទៅទៀត៖
1. ឈរកន្ធែកជើងទាំង២ ហើយបន្ទន់ជង្គង់បន្តិច ក្រាបចុះហើយអាហ្វង់ ២ ដង ហើយក្រោកឡើងនិងលោតឡើងលើម្តង។ ធ្វើឲ្យបាន ១០០ ដង។
2. ឈរឲ្យត្រង់ លោតឡើងលើ តែពេលលោតត្រូវបត់ជង្គង់ ហើយទម្លាក់ដៃទាំង ២ មកប៉ះជើង។ ធ្វើដូចនេះឲ្យបានច្រើនដងតាមតែអាចធ្វើទៅបាន។
3. លោតខ្សែអន្ទាក់។ ធ្វើឲ្យបានច្រើនដង និងលឿនតាមតែអាចធ្វើទៅបាន។
4. រត់នៅមួយកន្លែង តែត្រូវលើកជង្គង់ឲ្យបានខ្ពស់ៗ។
5. លោតចម្ងាយដោយលោកអ្នកត្រូវលោតឲ្យបានឆ្ងាយតាមតែអាចធ្វើទៅបាន និងធ្វើឲ្យបានលឿន តែការធ្វើដូចនេះត្រូវការទីធ្លាធំទូលាយទើបអាចធ្វើបាន។
6. ដើរឡើងភ្នំឲ្យបានញឹកញាប់៕
អ្នកធាត់ខ្លាំង បើចង់សម្រកទម្ងន់ គួរប្រើរូបមន្តមួយនេះ!
អ្នកធាត់ខ្លាំង បើចង់សម្រកទម្ងន់ គួរប្រើរូបមន្តមួយនេះ!
khmer
entertainment
June 05
, 2016
ចំណេះដឹង
,
សុខភាព
ផ្តល់សិទ្ធិដោយ៖
មង្គលការ
រូបមន្តអស្ចារ្យនេះ បានបង្ហាញឲ្យឃើញពីប្រសិទ្ធភាពដ៏មិនគួរឲ្យជឿ ក្នុងការដុតបំផ្លាញកម្រិតជាតិខ្លាញ់ដែលលើស។ បើតាមការណែនាំ ពីសំណាក់អ្នកធ្លាប់ប្រើប្រាស់បានឲ្យដឹងថា រូបមន្តនេះ អាចឲ្យអ្នកស្រកទម្ងន់ពី ៧ ទៅ ១០ ផោន ត្រឹមតែរយៈពេល ៤៨ ម៉ោងតែប៉ុណ្ណោះ។
គ្រឿងផ្សំអ្នកត្រូវការ៖
– ទឹក ៥០០ មីលីលីត្រ
– ប៉េងបោះ ៤ ទៅ ៥ ផ្លែ
– ទឹកក្រូចឆ្មា ៦ ស្លាបព្រាបាយ
– ខ្ទឹមស ៤ កំពីស
– ទឹកកក ៦ ដុំតូចៗ
ទិសដៅ៖
ការរៀបចំនៃរូបមន្តនេះ វាមិនមែនជាការលំបាកនោះទេ! ដោយគ្រាន់តែយកគ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នា រួចកូរឲ្យសព្វជាការស្រេច។ ផឹកទឹកល្បាយនេះ ជារៀងរាល់ពេលព្រឹកមុនពេលបរិភោគអាហារ ដើម្បីទទួលលទ្ធផលដ៏ល្អប្រសើរសម្រាប់អ្នក។
ប៉េងបោះ គឺជាធាតុផ្សំដែលមានប្រយោជន៍យ៉ាងខ្លាំងនៅក្នុងរូបមន្តនេះ ដោយពួកគេផ្ទុកសារធាតុ Lycopene ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអនុភាព។ រួមបញ្ចូល បន្លែនិងគ្រាប់ធុញ្ញជាតិអាចបង្កើនសីតុណ្ហភាពរាងកាយផ្នែកខាងក្នុង និងជួយគាំទ្រដល់ដំណើរការនៃការបន្សាបជាតិពុលនៅក្នុងរាងកាយបាន៕
ជំងឺទឹកនោមផ្អែម ហឺត តម្រង់នោម… អាចព្យាបាលដាច់ដោយសារ ពោតបារាំង
ជំងឺទឹកនោមផ្អែម ហឺត តម្រង់នោម… អាចព្យាបាលដាច់ដោយសារ ពោតបារាំង
khmer
entertainments
JUne 05, 2016
សុខភាព
ផ្តល់សិទ្ធិដោយ៖
មង្គលការ
ពោតបារាំង គឺជាបន្លែដ៏ពេញនិយមខ្លាំងបំផុតដែលមានប្រភពមកពី ទ្វីបអាហ្វ្រិកខាងជើងភាគខាងកើត។ បន្លែមួយប្រភេទនេះសម្បូរទៅដោយ វីតាមីន C, ជាតិសសៃ, កាបូនអ៊ីដ្រាត, ប្រូតេអីន, ខ្លាញ់, អាស៊ីត Folate និង ម៉ាញេស្យូម។
អត្ថប្រយោជន៍ពិសេសនៃ ពោតបារាំង ៖
– កាត់បន្ថយ កូឡេស្តេរ៉ុល
– ព្យាបាលជំងឺទឹកនោមផ្អែម
– ពង្រឹងប្រព័ន្ធភាពស៊ាំ
– ការពារជំងឺតម្រងនោម
– ព្យាបាលជំងឺហឺត
– កាត់បន្ថយការស្រូបយកជាតិស្ករពីអាហារ
របស់ដែលត្រូវការ៖
ពោតបារំាងស្រស់ ២ផ្លែ
ការរៀបចំ៖
កាត់ក្បាល នឹងកន្ទុយពោតបារាំងចេញ រួចកាត់ជា ២ ឬ ៣កង់ ដាក់នៅក្នុងទឹកមួយកែវ។ ទុកវាចោលមួយយប់ ហើយផឹកមុនបរិភោគអាហារពេលព្រឹកកន្លះម៉ោង (ផឹងទាំងអស់)។
អនុវត្តរូបមន្តមួយនេះឲ្យបានទៀងទាត់ រហូតទាល់តែជំងឺរបស់អ្នកជាសះស្បើយ៕
គ្រឿងផ្សំ ៣មុខ កម្ចាត់រោមមុខឲ្យអស់ ១០០ ភាគរយ!
គ្រឿងផ្សំ ៣មុខ កម្ចាត់រោមមុខឲ្យអស់ ១០០ ភាគរយ!
khmer
entertainment
June 04, 2016
សុខភាព
ផ្តល់សិទ្ធិដោយ៖
មង្គលការ
ភាគច្រើនស្រ្តីទាំងអស់កំពុងតែប្រឈមមុខជាមួយនឹងការកម្ចាត់រោមចេញនៅលើមុខ ស្ទើរតែគ្រប់ពេលវេលា។ អ្នកខ្លះដល់ហ៊ានចំណាយប្រាក់ជាច្រើន ដើម្បីទិញផលិតផលយកមកកម្ចាត់វា តែលទ្ធផលទទួលបានមិនដូចការរំពឹងទុករបស់អ្នកទេ។ សារធាតុគិមីទាំងនេះ អាចបណ្ដាលឲ្យមានការឈឺចាប់ និងកន្ទួលក្រហមនៅលើមុខ។
សម្រាប់ហេតុផលទាំងនេះ យើងសូមផ្ដល់អនុសាសន៍ នូវរូបមន្តបុរាណមួយដ៏មានប្រសិទ្ធភាព ដែលត្រូវបានគេប្រើអស់ជាច្រើនសតវត្សមកហើយ នៅក្នុងមជ្ឈឹមខាងកើត។ វាជារូបមន្តធម្មជាតិ ១០០% ក្នុងការកម្ចាត់រោមនៅលើមុខឲ្យអស់គ្មានសល់ និងមិនបង្កឲ្យមានផលប៉ះពាល់ដល់ស្បែកមុខរបស់អ្នកថែមទៀតផង។
លើពីនេះទៅទៀត វានឹងជួយស្បែកមុខរបស់អ្នកទន់ម៉ដ្ឋរលោង និងមានពន្លឺស្រស់ថ្លា នៃវីតាមីន និងសារធាតុរ៉ែដែលមានវត្តមាននៅក្នុងគ្រឿងផ្សំនៃម៉ាសធម្មជាតិនេះ។
គ្រឿងផ្សំ៖
– ម្សៅអង្ករ ១ ស្លាបព្រាបាយ
– ទឹកឃ្មុំ ២ ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ២ ស្លាព្រាកាហ្វេ
ការរៀបចំ និងការប្រើប្រាស់៖
លាយគ្រឿងផ្សំទាំងអស់នៅក្នុងចានកូនចានមួយ កូរវាឲ្យបានល្អរហូតទទួលបានល្បាយខាប់ៗ។ អនុវត្តលាបវានៅលើកន្លែងដែលអ្នកចង់កម្ចាត់រោមចេញនៅលើផ្ទៃមុខ ហើយរក្សាវាទុករយៈពេល ១៥ នាទី ទើបលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ឌៗ។ បន្ទាប់ពីការព្យាបាលនេះ អ្នកត្រូវអនុវត្តប្រភេទគ្រែមថែរក្សាស្បែកនៅលើមុខរបស់អ្នក។ អនុវត្តនីតិវិធីនេះឲ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ ហើយត្រឹមតែរយៈពេល ១ខែ អ្នកនឹងអស់កង្វល់ជាមួយបញ្ហារោមនៅលើមុខរបស់អ្នកជាររៀងរហូត៕
កម្ចាត់ស្នាមអុជខ្មៅភ្លាមៗត្រឹម ៣នាទី ដោយប្រើឳសថ ១០មុខនេះ!
កម្ចាត់ស្នាមអុជខ្មៅភ្លាមៗត្រឹម ៣នាទី ដោយប្រើឳសថ ១០មុខនេះ!
khmer
entertainment
JUne 5, 2016
សុខភាព
ផ្តល់សិទ្ធិដោយ៖
មង្គលការ
ប្រសិនបើអ្នកមានបញ្ហាស្នាមអុជខ្មៅ និងស្នាមជាំខ្មៅលើផ្ទៃមុខរបស់អ្នក, អ្នកអាចធ្វើឲ្យវាភ្លឺថ្លា និងមើលលែងឃើញ។ ជាធម្មតា ស្លាកស្នាមលើផ្ទៃមុខបណ្តាលមកពីការបញ្ចេញនូវជាតិមេឡានីននៅលើស្បែក។
ហើយស្លាកស្នាមទាំងនេះក៏អាចកើតឡើងដោយសារត្រូវនឹងកម្តៅព្រះអាទិត្យ, ភាពមិនទៀងទាត់នៃអរម៉ូន, ការមានផ្ទៃពោះ, ឱសថ, កង្វះជាតិវីតាមីន, គេងមិនបានគ្រប់គ្រាន់ និងភាពតានតឹងផងដែរ។
បញ្ហាទាំងនេះធ្វើឲ្យមនុស្សមានអារម្មណ៍អៀនខ្មាស់ ដែលអាចបណ្តាលឲ្យអ្នកបាត់បង់នូវទំនុកចិត្តលើខ្លួនឯង។
សំណាងល្អ មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចកម្ចាត់បញ្ហាទាំងនេះបានដោយខ្លួនឯងនៅផ្ទះយ៉ាងងាយស្រួល។
ខាងក្រោមនេះ ជាវិធីងាយៗ និងមានប្រសិទ្ធិភាព៖
ទឹកក្រូចឆ្មា
ដោយសារក្រូចឆ្មាមានផ្ទុកនូវវីតាមីន C វាអាចជួយកម្ចាត់ស្នាមអុជខ្មៅនៅលើផ្ទៃមុខរបស់អ្នកបាន។ អ្នកត្រូវមានធាតុផ្សំ ២មុខ៖ ទឹកក្រូចឆ្មា និងសំឡីកប្បាស។ សំឡីកប្បាសជ្រលក់ក្នុងទឹកក្រូចឆ្មា រួចជូតដោយផ្ទាល់ត្រង់កន្លែងស្បែកមានបញ្ហារបស់អ្នក។ ទុកវាឲ្យស្ងួត ហើយលាងសម្អាតនឹងទឹក។
អនុវត្តវិធីនេះយ៉ាងតិចណាស់ឲ្យបាន ២សប្តាហ៍ ដើម្បីទទួលបានលទ្ធផលដែលចង់បាន។ លើសពីនេះទៀត ប្រសិនបើស្បែកអ្នកងាយនឹងប្រតិកម្ម, ត្រូវលាយទឹកក្រូចឆ្មាជាមួយទឹក, ទឹកផ្កា, ឬទឹកឃ្មុំ។ ហើយអ្នកក៏អាចប្រើទឹកក្រូចជំនួសទឹកក្រូចឆ្មាក៏បាន។
ក្រែមទឹកដោះគោ
មុខងាររបស់ក្រែមទឹកដោះគោដូចគ្នានឹងមុខងាររបស់ទឹកក្រូចឆ្មាដែរ វាអាចជួយបំបាត់ស្នាមអុជខ្មៅ, មិនធ្វើឲ្យរលាក ឬរោលស្បែកឡើយ។ វាជាអាស៊ីតឡាក់ទិចដែលអាចជួយឲ្យស្បែកអ្នកភ្លឺថ្លា។ ហើយអ្នកក៏អាចប្រើទឹកដោះគោជំនួសក្រែមទឹកដោះគោក៏បាន។
ចាក់ក្រែមទឹកដោះគោ ៤ស្លាបព្រាកាហ្វេចូលក្នុងចាន និងទឹកប៉េងប៉ោះស្រស់ ២ស្លាបព្រាកាហ្វេ។ លាយធាតុផ្សំទាំងនេះបញ្ចូលគ្នា រួចលាបលើផ្ទៃមុខរបស់អ្នក។ រង់ចាំរយៈពេល ១៥នាទី រួចលាងសម្អាតនឹងទឹកក្តៅឧណ្ហៗ។
ម្សៅអាវ័ន
ប្រសិនបើអ្នកចង់កម្ចាត់កោសិកាស្បែកងាប់, ម្សៅអាវ័នអាចជួយអ្នកបាន។ ប្រើម៉ាសម្សៅអាវ័នបិទលើផ្ទៃមុខ និងក ដើម្បីកម្ចាត់កោសិកាស្បែកងាប់ និងស្នាមអុជខ្មៅ។
កិនស្រូវអូកឲ្យម៉ត់ កន្លះពែង។ បន្ថែមទឹកក្រូចឆ្មា ៣-៤ស្លាបព្រាបាយ។ ប្រើវាដុសខាត់លើស្បែករបស់អ្នក រួចលាងសម្អាតនឹងទឹកក្តៅឧណ្ហៗ។ ធ្វើបែបនេះឲ្យបាន ១-២ដងក្នុង ១សប្តាហ៍។
គ្រាប់អាល់ម៉ុង
ត្រាំគ្រាប់អាល់ម៉ុង ៨-១០គ្រាប់ក្នុងទឹកដោះគោពេញមួយយប់។ ពេលព្រឹកឡើង ចិតសំបកវាចេញ រួចកិនវាឲ្យម៉ដ្ឋ។
បន្ទាប់មក បន្ថែមម្សៅឈើច័ន្ទគ្រឹស្នា ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១/២ស្លាបព្រាកាហ្វេចូល។ លាយវាបញ្ចូលគ្នាឲ្យបានសព្វល្អ។ លាបវាលើផ្ទៃមុខរបស់អ្នក ហើយអង្គុយរង់ចាំរយៈពេលជាង ២០នាទី។ រួចលាងសម្អាតវាចេញ។
ឈើច័ន្ទគ្រឹស្នា
ធាតុផ្សំមួយនេះអាចជួយកម្ចាត់ស្នាមអុជខ្មៅបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ អ្នកត្រូវមានម្សៅឈើច័ន្ទគ្រឹស្នា ១ស្លាបព្រាបាយ, គ្លីសឺរីន ១ស្លាបព្រាបាយ និងទឹកផ្កា ៣ស្លាបព្រាបាយ។ អ្នកអាចប្តូរពីទឹកផ្កា ជាទឹកដោះគោវិញក៏បាន បើអ្នកចង់។ លាយធាតុផ្សំទាំងអស់បញ្ចូលគ្នា។
លាបវាលើស្បែក និងរង់ចាំរយៈពេល ២-៣នាទី។ រួចលាងសម្អាតវាចេញនឹងទឹកក្តៅឧណ្ហៗ។ ប្រើវិធីនេះជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលល្អបំផុត។
ដំឡូងបារាំង
ដើម្បីកម្ចាត់ស្នាមអុជខ្មៅ ឬស្នាមជាំខ្មៅ គេមានវិធី ២យ៉ាងដោយប្រើដំឡូងបារាំង៖
– បន្ទាប់ពីអ្នកហាន់ដំឡូងបារាំងជាបន្ទះៗរួច ដាក់វាបិទលើស្នាមអុជខ្មៅ។ រង់ចាំរយៈពេល ២-៣នាទី រួចលាងសម្អាតផ្ទៃមុខនឹងទឹកក្តៅឧណ្ហៗ។
– ជម្រើសទី ២គឺ ម៉ាស់បិទមុខ ធ្វើពីការផ្សំរវាងដំឡូងបារាំង និងទឹកឃ្មុំ។
ប្រទាលកន្ទុយក្រពើ
– បិទសាច់ប្រទាលកន្ទុយក្រពើលើស្នាមអុជខ្មៅ។ ម៉ាស្សាស្បែកថ្នមៗរយៈពេល ២-៣នាទី។
ធ្វើបែបនេះឲ្យបាន ២ដងជាប្រចាំ ដើម្បីឆាប់ឃើញលទ្ធផល។
រមៀត
យកម្សៅរមៀតលាយជាមួយទឹកដោះគោ និងទឹកក្រូចឆ្មា។ លាបវាលើស្បែករបស់អ្នក។ រង់ចាំរយៈពេល ២-៣នាទី រួចលាងសម្អាតនឹងទឹកក្តៅឧណ្ហៗ។
ជម្រើសផ្សេងមួយទៀតគឺ ប្រើម្សៅរមៀតលាយជាមួយទឹកឃ្មុំ និងប្រេងអូលីវ។ ម៉ាស្សាវាថ្នមៗលើស្បែករបស់អ្នក។ ទុកវាឲ្យស្ងួត រួចលាងសម្អាតនឹងទឹកចេញ។
ល្ហុង
វត្តមានរបស់អង់ស៊ីមក្នុងផ្លែល្ហុងអាចជួយសម្អាតស្បែកអ្នក និងកាត់បន្ថយស្នាមអុជខ្មៅ។ ប៉ាផេន ជាប្រភេទអង់ស៊ីមក្នុងផ្លែល្ហុង ដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ ធ្វើឲ្យស្បែកម៉ត់រលោង។ អ្នកអាចប្រើផ្លែល្ហុងបានតាមវិធី ២យ៉ាង៖
– យកសាច់ល្ហុងបិទលើស្បែករបស់អ្នក ហើយរង់ចាំរយៈពេល ២០នាទី។ លាងសម្អាតវានឹងទឹកក្តៅឧណ្ហៗ។
– ឈូសល្ហុងខ្ចី លាយជាមួយនឹងទឹកក្រូចឆ្មា។ បិតវាលើស្នាមអុចខ្មៅ ហើយរង់ចាំ ១៥នាទី។
ទឹកខ្ទឹមបារាំង
ច្របាច់យកទឹកចេញពីខ្ទឹមបារាំង ដោយការកិនឲ្យម៉ដ្ឋល្អ។ វាអាចប្រើបានតាមវិធី ២បែប៖
– ដាក់សំឡីត្រាល់ត្រចៀកត្រាំក្នុងទឹកខ្ទឹមបារាំង រួចលាបលើស្បែក។ ទុកវាឲ្យស្ងួតតាមធម្មជាតិ។
– ជម្រើសទី ២លាយទឹកខ្ទឹមបារាំង ជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រាបាយ រួចលាបលើស្នាមអុចខ្មៅ និងរង់ចាំរយៈពេលជាង ២០នាទី។ អាចបន្ថែមទឹកខ្មេះចូល ប្រសិនបើស្បែកអ្នកសម្បូរជាតិខ្លាញ់ច្រើន៕
វិធី ៣ យ៉ាង ជួយផ្ចិតមុខប្រហោងឲ្យម៉ត់រលាងក្នុងពេលដ៏ខ្
វិធី ៣ យ៉ាង ជួយផ្ចិតមុខប្រហោងឲ្យម៉ត់រលាងក្នុងពេលដ៏ខ្លី
Khmer Entertainments, june 05
, 2016
ចំណេះដឹង
,
សុខភាព
ផ្តល់សិទ្ធិដោយ៖
មង្គលការ
អ្នកដែលមានស្បែកខ្លាញ់ច្រើន ជាធម្មតាតែងតែជួបនឹងបញ្ហាប្រហោងញើសធំៗ ដែលធ្វើបាត់បង់ភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួន។ កត្តានេះហើយ ដែលជុំរុញឲ្យពួកគេត្រូវបង្ខំចិត្ត ទិញផលិតផលផ្សេងដែលមានលក់នៅលើទីផ្សារមកប្រើប្រាស់។
ប៉ុន្តែដើម្បីកាត់បន្ថយចំណាយ ហើយទទួលបានឱសថដែលមានប្រសិទ្ធិភាពនោះ អ្នកអាចបង្កើតដោយខ្លួនឯងបាន។
ស៊ុតស និងទឹកក្រូចឆ្មា
– អ្នកអាចបង្កើតម៉ាស់បិទមុខបែបធម្មជាតិដោយខ្លួនឯងបាន ដោយគ្រាន់តែបន្តក់ទឹកក្រូចឆ្មាពីរបីដំណក់ ជាមួយនឹងស៊ុតសពីរគ្រាប់។
– នៅពេលដែលអ្នកក្រឡុកបញ្ចូលគ្នាសព្វ សូមអនុវត្តនៅលើផ្ទៃមុខ ហើយទុករហូតទាល់តែម៉ាស់ស្ងួត។
– បន្ទាប់មកលាងមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់។
ម៉ាស់បិទមុខនេះអាចជួយបង្រួមរន្ធញើសនៅលើស្បែករបស់អ្នក, ជួយកម្ចាត់កោសិកាចាស់ៗដែលងាប់ និងជាតិខ្លាញ់ចេញពីស្បែក។
ប៉េងបោះ នឹងទឹកក្រូចឆ្មា
– ចម្រាញ់យកទឹកប៉េងបោះមួយផ្លែ និងទឹកក្រូចឆ្មា ៣ ទៅ ៤ដំណក់។
– យកសំឡីកប្បាសត្រាំនៅក្នុងល្បាយនេះ រួចជូតនៅលើផ្ទៃមុខរបស់អ្នកទុកឲ្យបាន ១០នាទី។
– ចុងក្រោយលាងសម្អាតជាមួយនឹងទឹកត្រជាក់។
ទឹកអាស៊ីតដែលបានមកពី ក្រូចឆ្មា និងប៉េងបោះ នឹងជួយកម្ចាត់ប្រេងចេញពីផ្ទៃមុខ, ជួយរឹតបន្តឹងស្បែក និងបង្រួមប្រហោងញើសធំៗផងដែរ។
ក្រូចឆ្មា នឹងទឹកម្ចាស់
– ចូរយកក្រូចឆ្មាមួយចំហៀង លាយជាមួយទឹកម្ចាស់កន្លេះកូនពែង។
– បន្ទាប់មកយកសំឡីកប្បាយ ឬកូនកន្សែងស្អាតជ្រក់ក្នុងល្បាយនេះ។
– ម៉ាស្សាលើផ្ទៃមុខរបស់អ្នកឲ្យបាន ១៥ នាទី។
– ចុងក្រោយលាងសម្អាតជាមួយនឹងទឹកត្រជាក់។
ទឹកម្ចាស់មានផ្ទុកអង់ស៊ីមដែលអាចជួយលាងសម្អាតស្បែក និងបង្រួមរន្ធញើសធំៗយ៉ាងមានប្រសិទ្ធិភាព។ ជាពិសេសប្រសិនបើអ្នកលាយជាមួយនឹងទឹកក្រូចឆ្មា ប្រសិទ្ធិភាពរបស់វាកាន់តែអស្ចារ្យ។
សូមរីករាយជាមួយនឹងស្បែកមុខថ្មីម៉ត់រលាង ជាមួយនឹងគ្រឿងផ្សំពីធម្មជាតិទាំងបីមុខខាងលើនេះ៕
អនុវត្តរូបមន្តនេះ មួយសប្តាហ៍អ្នកនឹងក្មេងជាងវ័យ ១០ ឆ្នាំ
អនុវត្តរូបមន្តនេះ មួយសប្តាហ៍អ្នកនឹងក្មេងជាងវ័យ ១០ ឆ្នាំ
khmer
entertainment june5
, 2016
សុខភាព
ផ្តល់សិទ្ធិដោយ៖
មង្គលការ
ជាច្រើនសតវត្សមកហើយ ដែលប្រជាជនជប៉ុនប្រើប្រាស់អង្កដើម្បីព្យាបាលស្បែក ព្រោះវាមានបរិមាណអាស៊ីត linoleic និង squalene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយជួយជំរុញដល់ការផលិតស្រទាប់កូឡាជែនដល់ស្បែក។ សារធាតុធម្មជាតិនេះអាចជួយការពារស្បែករបស់អ្នកឲ្យក្មេងជាងវ័យ និងទប់ស្កាត់ការកើតឡើងនៃស្នាមជ្រួញ។ ជាមួយគ្នានេះផងដែរ វាអាការពារស្បែករបស់អ្នកពីការខូចខាតដែលបង្កឡើងដោយការត្រូវកម្តៅថ្ងៃ។
ខាងក្រោមនេះជារូបមន្តធ្វើរបាំងមុខបែបជប៉ុន ដែលត្រូវបានគេប្រើប្រាស់អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។
គ្រឿងផ្សំដែលចាំបាច់៖
– អង្ករ ៣ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– ទឹកដោះគោ ១ស្លាបព្រាបាយ
របៀបធ្វើ៖
១. រំពុះជាមួយនឹងទឹកមួយកែវឲ្យបាន ២ ទៅ៣ នាទី។
២. ទុកឲ្យត្រជាក់ សឹមច្រោះយកកាកអង្ករ តែកុំទាន់ចាក់ទឹកវាចោល។
៣. បន្ថែមទឹកដោះគោ និងទឹកឃ្មុំចូល រួចកូរឲ្យសព្វល្អ។
៤. ចាប់ផ្តើមអនុវត្តលើផ្ទៃមុខរបស់អ្នក ហើយទុកឲ្យបាន ១០ ទៅ ១៥ នាទី។
៥. លាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយនឹងទឹកអង្កដែលអ្នកបានច្រោះទុក។
៦. ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួរតែអនុវត្តវិធីនេះ ១សប្តាហ៍ម្តង៕
Home
Next Post
Subscribe to:
Posts (Atom)
Labels
google
Khmer Entertainments
Khmer lourd
khmer press
Preap Sovath Family Life
superstar in Cambodia
sweet family
youtube
About Us
Popular Posts
Preap Sovath Family Life
ទៀបបារាំងមួយមុខ អាចព្យាបាលជំងឺមហារីក ១២ ប្រភេទផ្សេងៗគ្នា
វិធីព្យាបាល ដំបៅក្នុងមាត់ (ពងបែកមាត់)
កម្ចាត់ស្នាមអុជខ្មៅភ្លាមៗត្រឹម ៣នាទី ដោយប្រើឳសថ ១០មុខនេះ!
វិធី ៣យ៉ាង ព្យាបាលការឈឺអញ្ចាញធ្មេញ ឲ្យបាត់ភ្លាមៗ!
នារីម្នាក់នេះឡូយម៉េស!លោកព្រាប សុវត្តិ បម្រើសេវាកម្មចាក់សាំងឱ្យគាត់ (មានវីដេអូ)
ថ្នាំដុសធ្មេញជាឱសថលេខ ១ អាចកម្ចាត់មុនក្បាលខ្មៅយ៉ាងឆាប់បំផុត
ចង់សម្រកខ្លាញ់ក្បាលពោះ កុំភ្លេចអាហារពេលព្រឹកមួយនេះ!
វិធីហាត់ប្រាណធ្វើឲ្យក្បាលពោះរាបស្មើដែលនារីៗអាចធ្វើបាននៅផ្ទះរាល់ព្រឹក
ស្ទឹងសែនប៉ារីសកំពុងលិចលង់ដល់ថ្នាក់ប្រកាសអាសន្ន ក្នុងពេលស្ទឹងសែនស្រុកខ្មែររីងស្ងួត
Powered by
Blogger
.
Blog Archive
▼
2016
(18)
▼
June
(18)
វិធីហាត់ប្រាណ ៦ យ៉ាងមានប្រសិទ្ធភាព ធ្វើឲ្យស្រកទម...
អ្នកធាត់ខ្លាំង បើចង់សម្រកទម្ងន់ គួរប្រើរូបមន្...
ជំងឺទឹកនោមផ្អែម ហឺត តម្រង់នោម… អាចព្យាបាលដាច់ដោយសា...
គ្រឿងផ្សំ ៣មុខ កម្ចាត់រោមមុខឲ្យអស់ ១០០ ភាគរយ!
កម្ចាត់ស្នាមអុជខ្មៅភ្លាមៗត្រឹម ៣នាទី ដោយប្រ...
វិធី ៣ យ៉ាង ជួយផ្ចិតមុខប្រហោងឲ្យម៉ត់រលាងក្នុងពេលដ៏ខ្
អនុវត្តរូបមន្តនេះ មួយសប្តាហ៍អ្នកនឹងក្មេងជាងវ័យ ១០ ...
វិធី ៣យ៉ាង ព្យាបាលការឈឺអញ្ចាញធ្មេញ ឲ្យបាត់ភ្លាមៗ!
ចង់សម្រកខ្លាញ់ក្បាលពោះ កុំភ្លេចអាហារពេលព្រឹ...
ទៀបបារាំងមួយមុខ អាចព្យាបាលជំងឺមហារីក ១២ ប្រភេទផ្សេ...
ថ្នាំដុសធ្មេញជាឱសថលេខ ១ អាចកម្ចាត់មុនក្បាលខ្មៅ...
ស្ទឹងសែនប៉ារីសកំពុងលិចលង់ដល់ថ្នាក់ប្រកាសអ...
Preap Sovath Family Life
វិធីព្យាបាល ដំបៅក្នុងមាត់ (ពងបែកមាត់)
អ្នកតែងតែមើលរំលង ទឹកបាយថាគ្មានប្រយោជន៍ បន្ទាប់ពីបា...
នារីម្នាក់នេះឡូយម៉េស!លោកព្រាប សុវត្តិ បម្រើសេ...
វិធីហាត់ប្រាណធ្វើឲ្យក្បាលពោះរាបស្មើដែលនារីៗ...
កំពូលតារាចម្រៀងព្រាប សុវត្ថិតែងខ្លួនធ្វើជា...
FOLLOW @ INSTAGRAM
Follow us on instagram